កម្ពុជា

ការសិក្សាស្រាវជ្រាវ ត្រូវបានផ្តោតនៅក្នុងខេត្តចំនួនពីរ ដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គលើមានដូចជា ខេត្តកណ្តាល​ និងតាកែវ នៃប្រទេសកម្ពុជា។ ចំពោះខេត្តកណ្តាល (មានពណ៌លឿងនៅលើផែនទី) គឺសំបូរទៅដោយប្រឡាយ ដែលត្រូវបានហៅថាជា ព្រែក ប្រសិនបើក្រឡេកទៅកាលពីសតវត្សទី១៩។ ប្រព័ន្ធព្រែកទាំងនេះ ត្រូវបានចាត់ទុក​ និងប្រើប្រាស់សម្រាប់មធ្យោបាយប្រើប្រាស់ជាច្រើន ក្នុងកំឡុងកាល ពីជាង១៥០ឆ្នាំមុន ដូចជា ត្រូវបានប្រើប្រាស់ជាប្រព័ន្ធបង្ហូរកំណក ជាប្រភពទឹកសម្រាប់ការនេសាទ​ និងជាប្រព័ន្ធប្រឡាយសម្រាប់ស្រោច និងគ្រប់គ្រងទឹកជំនន់ផងដែរ។​ យើងបានធ្វើការសិក្សានេះ មានគោលបំណង ដើម្បីធ្វើការស្វែងយល់កាន់តែច្បាស់លើមុខងារជលសាស្ត្រនៃប្រព័ន្ធទាំងនេះ ដែលជាទំនាក់ ទំនងទៅនឹងគម្រោងជួសជុល និងស្តាឡើងវិញ ដែលត្រូវបានកំពុងអនុវត្តនាពេលបច្ចុប្បន្ន (Pratx, 2017)។​

នៅភាគត្បូងនៃខេត្តតាកែវ (ពណ៌បៃតង) បង្ហាញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ នាកាលពី២០ឆ្នាំ មុន ហើយក៏ជាតំបន់លិចទឹក គ្របដណ្តប់ដោយទឹកជំនន់រយៈ បួនខែជារៀងរាល់ឆ្នាំ ។​ ការសិក្សាធ្វើការស្វែងយល់ពី របៀបនៃការរៀបចំ និងគ្រប់គ្រងស្ថាប័នថ្នាក់តំបន់ ដោយផ្តោតទៅលើទំនាក់ទំនងរវាងកសិករ សហគមន៍ កសិករប្រើប្រាស់ទឹក និងអ្នកម៉ៅការផ្លូវទឹកឯកជនខ្នាតតូច ដែលជួយជម្រុញដល់ការអនុវត្តនៃ ប្រព័ន្ធធារាសាស្ត្រ។​​

 ការសិក្សាលើកម្រិតថ្នាក់មូលដ្ឋានទាំងនេះ គឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ដ្រជាក់លាក់ និងបែបបទ គ្រប់គ្រងទឹកនៅតំបន់ដីសណ្ដទន្លេមេគង្គលើ ដែលជាចំណុចចាប់ផ្តើម ដើម្បីស៊ើបអង្កេតអំពីរបៀប ដែលរដ្ឋាភិបាល (ជាពិសេស ក្រសួងគ្រប់គ្រងធនធានទឹក និងឧតុនិយម) និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗ (ឧទាហរណ៍៖ ភ្នាក់ងារអភិវឌ្ឍន៍បារាំង និងនាយកដ្ឋានការបរទេស និងពាណិជ្ជអូស្រ្តាលី តាមរយៈគម្រោង CAVAC) បានចូលរួមគ្រប់គ្រងតំបន់លិចទឹកនៃប្រទេសកម្ពុជា ដែលកម្រត្រូវបានគេលើកមកពិភាក្សា ក្នុងបរិបទនៃតំបន់ដីសណ្ដទន្លេមេគង្គ។

 ជាលទ្ធផលនៃការសិក្សាក្នុងប្រទេសកម្ពុជា នឹងធ្វើការសិក្សាប្រៀបធៀបជាមួយសមាជិកក្រុមមកពីប្រទេស            ហូឡង់។ ការសិក្សានេះ នឹងអនុវត្តតាមតំបន់ព្រំដែនរវាងប្រទេសវៀតណាម និងកម្ពុជា៖ យើងសិក្សា និងប្រៀបធៀបពីគម្រោង Vam Nao នៅប្រទេសវៀតណាម និងតំបន់ពុំមានហេដ្ឋារចនាសម្ព័ន្ធធំៗលើប្រសើរ ដូចជាខេត្តកណ្តាល ហើយផ្តោតទៅលើការពិភាក្សាអំពីដីសូលុយស្យុងទឹកអាស៊ីត ទំនប់ការពារ និងប្រព័ន្ធស្រូវឡើងទឹក ជាការកំណត់រចនាសម្ព័ន្ធសង្គម និងបច្ចេកទេស ដែលឆ្លុះបញ្ចាំងទស្សនវិស័យ ត្រួតស៊ីគ្នានៃស្ថានភាពបរិស្ថានក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។